Home > សេចក្តីសង្ខេប > កសិកម្មនិងចិញ្ចឹមសត្វ

សេចក្តីសង្ខេប

ការណែនាំឧស្សាហកម្ម

កសិកម្មនិងចិញ្ចឹមសត្វ

និយមន័យ

  • សកម្មភាពប្រមូលយកផលិតផលដោយចិញ្ចឹមសត្វនិងដំាដំណាំដែល មានប្រយោជន៍ដោយមនុស្សជាតិ

ពិពណ៌នាការងារ

  • ពលករបរទេសនឹងធ្វើការនៅកន្លែងធ្វើការសាមញ្ញដូចជាកសិដ្ឋានដំាដំណាំ។
  • ដំាដំណាំកសិកម្ម: ដំាដំណាំកសិកម្ម ផ្សិត,ដំាផ្លែឈើ,បន្លែ,គ្រាប់ពូច ។ល។
  • ចិញ្ចឹមសត្វ: គោ ជ្រូក សេះ មាន់។ល។ សេវាកម្មកសិកម្ម ជ្រើសរើស ផលិតផលកសិកម្មនិងយកធាតុទឹកចេញឬប្រតិបត្តិការណ៍ការងារពាក់ព័ន្ធ។

ម៉ោងធ្វើការ

  • ម៉ោងធ្វើការនៅក្នុងផ្នែកកសិកម្មគឺបត់បែនច្រើនជាងផ្នែងផលិតកម្ម ដូច្នេះសូមមើលកិច្ចសន្យាការងារនៅពេលចុះហត្ថលេខា។
  • ម៉ោងធ្វើការ: ៩:០០~១៨:០០(រួមបញ្ចូលម៉ោងសំរាក១ម៉ោង)
  • លើកលែង: ម៉ោងធ្វើការនឹងមានប្រភេទផ្សេងៗគ្នាអាស្រ័យលើផ្នែក នៃប្រភេទក្រុមហ៊ុនកសិកម្មនីមួយៗ។

ប្រាក់ខែ

  • ប្រាក់ខែអប្បបរមាគឺផ្អែកតាមច្បាប់បទដ្ឋាន ការងារ។ ប៉ុន្តែអត្រាទឹកប្រាក់ទទួលបាន បន្ថែមសំរាប់ម៉ោងបន្ថែម,ធ្វើការនៅពេលយប់ ឬនៅក្នុងថ្ងៃឈប់សំរាកគឺបើកជូនអាស្រ័យលើ លក្ខខ័ណ្ឌកិច្ចសន្យាស្នើរដោយក្រុមហ៊ុននីមួយៗ។

ផ្សេងៗ

  • ក្រុមហ៊ុនកសិកម្មភាគច្រើនផ្តល់ឲ្យនូវថ្លៃធ្វើដំណើរនិង កន្លែងស្នាក់នៅ ប៉ុន្តែក្រុមហ៊ុននីមួយៗមានលក្ខខ័ណ្ឌការងារខុសគ្នា ដូចច្នេះសូមមើលកិច្ចសន្យាបទដ្ឋានការងារនៅពេលចុះហត្ថលេខា។