Home > សេចក្តីសង្ខេប > ឧស្សាហកម្មសំណង់

សេចក្តីសង្ខេប

ការណែនាំឧស្សាហកម្ម

សំណង់

និយមន័យ

  • សាងសង់សំណង់នៅកន្លែងសាងសង់និងការងារសាងសង់ ហើយនិងបែងចែកទៅជាឧស្សាហកម្មសំណង់ទូទៅនិងឧស្សាហកម្មសំណង់ពិសេស

ពិពណ៌នាការងារ

  • ពលករបរទេសធ្វើការនៅកន្លែងការងារសាងសង់ដែលសាងសង់ ព្រលានយន្តហោះ ផ្លូវរថភ្លើង ផ្លូវកំពង់ផែនិងតំបន់អភិវឌ្ឍន៍នានា ប៉ុន្តែវាអាស្រ័យលើលក្ខណះរបស់ក្រុមហ៊ុនបុគ្គលនីមួយៗ

ម៉ោងធ្វើការ

  • ពីខែមិនាដល់ខែវិច្ឆិកា ម៉ោងធ្វើការពីម៉ោង៧:០០ដល់ម៉ោង១៨:០០។ ប៉ុន្តែនៅក្នុងរដូវរងាពីខែធ្នូដល់ខែកុម្ភះ ម៉ោងធ្វើការពីម៉ោង៨:០០ដល់ ម៉ោង១៧:០០។សូមមើលក្នុងកិច្ចសន្យាបទដ្ឋានការងារនៅតាមប្រភេទក្រុមហ៊ុន សាងសង់នីមួយៗ

ប្រាក់ខែ

  • ប្រាក់ខែអប្បបរមាគឺយោងតាមច្បាប់បទដ្ឋានការងារ។ ប៉ុន្តែអត្រា បង់បន្ថែមសំរាប់ការងារលើសម៉ោង,នៅពេលយប់និងថ្ងៃឈប់សំរាកគឺត្រូវ ទទួលបានតាមរយៈលក្ខ័ខ័ណ្ឌដែលស្នើដោយក្រុមហ៊ុននីមួយៗ

ផ្សេងៗ

  • ថ្ងៃបើកប្រាក់ខែ, អនេ្តវាសិកដ្ឋាននិងការធ្វើដំណើរគឺខុសគ្នាអាស្រ័យលើ ក្រុមហ៊ុននីមួយៗ។ សូមមើលកិច្ចសន្យាបទដ្ឋានការងារនៅពេលចុះហត្ថលេខា។