Home > សេចក្តីសង្ខេប > ធានារ៉ាប់រងលើការធ្វើដំណើរ

សេចក្តីសង្ខេប

មគ្គុទេសក៏នៃការធានារ៉ាបរងសំខាន់ទាំង៤របស់ EPS តាមប្រភេទ

ធានារ៉ាប់រងលើការធ្វើដំណើរ(ទិញដោយនិយោជក) សន្សំចំនួនទឹកប្រាក់ជាការបង់សំរាប់ប្រាក់ចូលនិវត្តន៍ប្រចាំខែផ្អែកលើប្រាក់ខែ ដែលបានចុះនៅក្នុងកិច្ចសន្យាប្រាក់បង់ធានារ៉ាបរង=បង់ប្រាក់ប្រាក់ចូល -ថ្លៃធានារ៉ាប់រង

ទិញចាំបាច់

  • ក្រុមហ៊ុនដែលមានបុគ្គលិកជាធម្មតាមួយនាក់គឺចាំបាច់ត្រូវទិញ ធានារ៉ាប់រងក្នុងរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទីដែលកិច្ចសន្យាការងារ មានសុពលភាពនៅក្នុងករណីនិយោជកជួលពលករបរទេសដែល នៅសល់រយៈពេលកិច្ចសន្យាច្រើនជាងមួយឆ្នាំ

រយៈពេលដាក់ពាក្យ

  • ចូលជាសមាជិកធានារ៉ាប់រងក្នុងរយៈពេល១៥ថ្ងៃគិតចាប់ពីថ្ងៃកិច្ចសន្យាការងារមានសុពលភាព

ឯកសារចាំបាច់

  • ឯកសារព្រមព្រៀងធានារ៉ាប់រងថតចម្លង១ច្បាប់ ទំរង់សុំដកដោយ ស្វ័យប្រវត្តិថតចម្លង១ច្បាប់ សៀវភៅធនាគារថតចម្លង១ច្បាប់(ឈ្មោះនិយោ ជកឬក្រុមហ៊ុន)

សងលុយវិញ(និយោជក)

  • ពលករបរទេសចាកចេញឬធ្វើការតិចជាង១ឆ្នាំ ➜និយោជកប្រគល់ទំរង់ពាក្យសុំផ្លាស់ប្តូរការងារមកកាន់មជ្ឈមណ្ឌល ការងារ→ប្រគល់ពាក្យសុំទាមទារការបង់ ប្រាក់មកកាន់ក្រុមហ៊ុនធានារ៉ាប់រងស៊ាំសុងសងលុយវិញ(ពលករបរទេស)
  • 1. ប្រសិនបើចេញដំណើរទៅមាតុភូមិវិញក្រោយពេលធ្វើការលើស១ឆ្នាំដោយ គ្មានចាកចោលការងារ : ពលករបរទេស ប្រគល់នូវទំរង់បញ្ជាក់តារាងពេលវេលា ចេញដំណើរទៅកាន់មជ្ឈមណ្ឌលការងារ→ ប្រគល់ទំរង់ពាក្យសុំទាមទារការបង់ថ្លៃទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងស៊ាំសុង
  • 2. ប្រសិនបើមានការផ្លាស់ប្តូរកន្លែងធ្វើការក្រោយពេលធ្វើការបានលើស ១ឆ្នាំ ពលករបរទេសគួរប្រគល់ទំរង់ស្នើរសុំផ្លាស់ប្តូរការងារទៅកាន់មជ្ឈ មណ្ឌលការងារ→ពលករបរទេសប្រគល់ទំរង់ពាក្យសុំទាមទារការបង់ថ្លៃទៅកាន់ ក្រុមហ៊ុនធានារ៉ាប់រងស៊ាំសុង