ចូលមកកាន់ប្រទេសកូរ៉េ
CCVI (លិខិតសំរាប់បញ្ជាក់ពីការផ្តល់ឲ្យ ទិដ្ឋាការ)និងទិដ្ឋាការ
- នៅពេលមានការយល់ព្រមរវាងនិយោជកនិងពលករ នោះនិយោជក អាចស្នើសំរាប់ CCVI របស់ពលករទៅកាន់ក្រសួងយុត្តិធម៌នៃប្រទេសកូរ៉េ។ ក្រសួងយុត្តិធម៌ចេញ CCVI នូវក្រោយពិនិត្យគ្រប់ពលករនីមួយៗ
- ពលករបរទេសដែលទទួលបាន CCVIដាក់សំរាប់ទិដ្ឋាការទៅកាន់ស្ថានទូត នៃសាធារណៈរដ្ឋកូរ៉េនៅក្នុងប្រទេសដែលជាភ្នាក់ងារបញ្ជូន
ពេលវេលាចូលប្រទេសកូរ៉េ
- អ្នកដែលទទួលបានទិដ្ឋាការគួរតែរៀបចំសំរាប់ការចូលមកកាន់ ប្រទេសកូរ៉េនៅក្នុងថ្ងៃដែលបានកំនត់ដោយ HRD Korea ដូចជា ការកក់សំបុត្រយន្តហោះ
- កិច្ចសន្យាការងារនិងលិខិតបញ្ជាក់ពិនិត្យសុខភាពតម្រូវឲ្យមានមុន ពេលចូលមកប្រទេសកូរ៉េ
ការចូលមកកាន់ប្រទេសកូរ៉េនិងបណ្តុះបណ្តាលការងារ
- នៅពេលចូលមកកាន់ប្រទេសកូរ៉េពលករបរទេសត្រូវការពាក់ឯកសណ្ឋាន និងផ្លាកឈ្មោះដែលចែកជូនដោយភ្នាក់ងារបញ្ជូនពលករ
- ពលករចូលមកប្រទេសកូរ៉េនៅក្នុងថ្ងៃ
- ដែលបានកំនត់ដោយ HRD Korea ត្រូវតែបានណែនាំឲ្យទៅកាន់មជ្ឈមណ្ឌល បណ្តុះបណ្តាលការងារតាមរយៈការចូល ជាផ្លូវការក្រោមការណែនាំរបស់ HRD Korea នៅព្រលានយន្តហោះ។
- ពលករបរទេសត្រូវតែបំពេញការបណ្តុះបណ្តាលសំរាប់រយៈពេល២០ម៉ោង (៣ថ្ងៃនិង២យប់)ក្រោយពេលចូលប្រទេសកូរ៉េ