Home > និតិវិធីជ្រើសរើសឲ្យធ្វើការ > ដាក់ពាក្យធ្វើការ

និតិវិធីជ្រើសរើសឲ្យធ្វើការ

ដាក់ពាក្យធ្វើការ

លក្ខណះសម្បត្តិដាក់ពាក្យធ្វើការ

  • អ្នកដែលមានអាយុពី១៨ដល់៤០ឆ្នាំ
  • បុគ្គលដែលប្រឡងជាប់ EPS-TOPIK
  • អ្នកដែលជាប់តេស្តពិនិត្យសុខភាពដែលកំនត់ដោយរដ្ឋាភិបាលកូរ៉េ
  • អ្នកដែលគ្មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋកម្មដែលទាក់ទងនឹងបទល្មើសធ្ងន់ធ្ងរដល់ថ្នាក់ ជាប់ពន្ធធនាគារ
  • អ្នកដែលមិនមានប្រវត្តិត្រូវបានសាធារណៈរដ្ឋកូរ៉េធ្វើការចាប់បញ្ជូនមកវិញ
    *អ្នកដែលចង់ដាក់ពាក្យស្វែងរកការងារធ្វើត្រូវតែធ្វើលិខិតឆ្លងដែនឲ្យបានមុន ពេលដាក់ពាក្យ

របៀបដាក់ពាក្យស្វែងរកការងារ

  • ប្រគល់ជូននូវពាក្យសុំដែលបានបំពេញរាល់ចំនុចនៅក្នុងពាក្យសុំ ទៅឲ្យភ្នាក់ងារបញ្ជូនដែលបានយល់ព្រមដោយយោងតាមអនុសារណៈ យោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរ

រយៈពេលដាក់ពាក្យ

  • ប្រគល់ទំរង់ពាក្យសុំនិងឯកសារចាំបាច់ជាមួយនឹងលក្ខខ័ណ្ឌមាន សុពលភាព EPS-TOPIK (២ឆ្នាំ)
    ※ប្រសិនបើលក្ខខ័ណ្ឌសុពលភាព EPS-TOPIK (២ឆ្នាំ)ត្រូវបានផុតកំណត់ បេក្ខជនត្រូវតែប្រលង EPS-TOPIK ឲ្យជាប់ម្តងទៀត

លក្ខខ័ណ្ឌសុពលភាពនៃពាក្យសុំ:សុពលភាព១ឆ្នាំពីថ្ងៃយល់ព្រម

  • ប្រសិនបើពលករមិនអាចចុះហត្ថលេខា លើកិច្ចសន្យាការងារក្នុងរយៈពេលកំនត់នៃសុពលភាពចុះបញ្ជីឈ្មោះទេ នោះ ពលករអាចដាក់ពាក្យសុំម្តងទៀតនៅក្នុងលក្ខខ័ណ្ខមានសុពលភាពនៃ EPS-TOPIK

ចំនុចប្រុងប្រយ័ត្ន

  • ចុះឈ្មោះនៅក្នុងបញ្ជីឈ្មោះ EPS គឺមិនធានាថាទទួលបានការងារនៅ ក្នុងប្រទេសកូរ៉េនោះទេដោយសារតែប្រព័ន្ធ EPS ដែលនិយោជកអាច ជ្រើសរើសពលករនៅក្នុងបញ្ជីចុះឈ្មោះ EPSរបស់ពលករដ៏ច្រើន។