កាតព្វកិច្ចស្របច្បាប់
ការបំពេញការបណ្តុះបណ្តាលការងារ
- ពលករបរទេសគួរបំពេញឲ្យបានការបណ្តុះបណ្តាលការងារដែលធ្វើ ឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលការងារយោងតាមពេលចូលមកប្រទេស កូរ៉េ
ពិនិត្យសុខភាព
- ពលករបរទេសត្រូវតែឆ្លងកាត់ការពិនិត្យ សុខភាពកំឡុងពេលបណ្តុះបណ្តាលការងារ
- អ្នកដែលធ្លាក់ការពិនិត្យសុខភាពគឺតម្រូវ ឲ្យពិនិត្យជាលើកទី២។ប្រសិនបើគេនៅ តែធ្លាក់ក្នុងការពិនិត្យលើកទី២ទៀតនោះ គេនឹងត្រូវបញ្ជូនត្រឡប់មកប្រទេសកំណើតខ្លួនវិញ។
ចុះឈ្មោះសំរាប់ការធានារ៉ាប់រងសំខាន់ទាំង៤
- ពលករបរទេសគួរចុះឈ្មោះសំរាប់ការធានារ៉ាប់រងទាំង៤ កំឡុងពេលបណ្តុះបណ្តាលការងារ(ធានាលើថ្លៃធ្វើមាតុភូមិនិវត្តន៍, ធានាការរងគ្រោះថ្នាក់)
- ការធានារ៉ាប់រងលើថ្លៃធ្វើមាតុភូមិនិវត្តន៍គឺសំរាប់សំបុត្រយន្តហោះ មកកាន់ប្រទេសកំណើតនៅពេលពលករធ្វើមាតុភូមិនិវត្តន៍
- ធានារ៉ាប់រងលើគ្រោះថា្នក់គ្របដណ្តប់លើរបួសមិននៅក្នុងការងារនិងជម្ងឺផ្សេងៗ
កិច្ចសន្យាការងារថ្មីនិងការអនុញ្ញាតពន្យារយៈពេលស្នាក់នៅ
- នៅពេលកិច្ចសន្យាការងារអស់សុពលភាព នោះកិច្ចសន្យាការងារត្រូវតែធ្វើជាថ្មី។ ប្រសិន បើកិច្ចសន្យាត្រូវបានធ្វើថ្មី នោះការអនុញ្ញាត សំរាប់ការពន្យារយៈពេលស្នាក់នៅនឹងត្រូវ បានទទួលនៅការិយាល័យអន្តោប្រវេសន៍ក្នុងស្រុក
ការផ្លាស់ប្តូរការងារ
- ពលករចាប់ផ្តើមធ្វើការនៅក្រុមហ៊ុន ដែលខ្លួនបានចុះហត្ថលេខាយល់ព្រមធ្វើការជាមួយ។
- ពលករមិនអាចចាកចេញពីកន្លែងធ្វើការដោយគ្មានហេតុផល សំរាប់ការងារនៅកន្លែងផ្សេងនោះទេ
- ការផ្លាស់ប្តូរកន្លែងធ្វើការគឺអនុញ្ញាតដោយមានកំនត់