និតិវិធីជ្រើសរើសនិងណែនាំពលករបរទេស(E-9)
១.ការសំរេចចិត្តលើគោលការណ៍សំខាន់ៗរាប់បញ្ចូលចំនួនកំរិតនិងប្រទេសដែលបញ្ជូន
- ពិចារណានិងសំរេចចិត្តដោយគណៈកម្មាការគោលនយោបាយកម្លាំង ពលកម្មបរទេស(បង្កើតដោយការិយាល័យនាយករដ្ឋមន្រ្តី) -ប្រការសំខាន់ដែលទាក់ទងកម្លាំងពលកម្មដូចជា ប្រភេទពាណិជ្ជកម្ម ចំនួនកំរិតនិងប្រទេសដែលបញ្ជូន ។ល។
២. យល់ព្រមលើអនុសារណៈយោគយល់លើការបញ្ជូនកម្លាំងពលកម្ម(រដ្ឋាភិបាលប្រទេសកូរ៉េ↔រដ្ឋាភិបាលប្រទេសបញ្ជូន)
- យល់ព្រមលើអនុសារណៈយោគយល់ ដើម្បីការពារអំពើពុករលួយនៅក្នុងដំនើរការបញ្ជូន
- សំរេចចិត្តលើអនុសារណៈយោគយល់ ថ្មីតាមរយៈភាពប្រក្រតីនៃការវាយតម្លៃការអនុវត្តន៍អនុសារណៈយោគយល់
៣.បង្កើតបញ្ជីឈ្មោះបេក្ខជនស្វែងរកការងារធ្វើ(រដ្ឋាភិបាលប្រទេសបញ្ជូន↔↔រដ្ឋាភិបាលប្រទេសកូរ៉េ)
- ប្រទេសបញ្ជូន(អង្គភាពរដ្ឋាភិបាល)ជ្រើសរើសអ្នកស្វែងរកការងារដែល មានភាពប្រកួតប្រជែង(ពហុចំនួននៃចំនួនកំរិត)ផ្អែកលើកម្មវត្ថុបទដ្ឋាននៃ គុណភាពដូចជាពន្ទុ EPS-TOPIKលទ្ធផលតេស្តជំនាញនិងបទពិសោធន៍ការងារ
- HRDកូរ៉េយល់ព្រមលើបញ្ជីឈ្មោះ អ្នកស្វែងរកការងារដែលប្រទេសបញ្ជូនបានបញ្ជូន
៤.ការជ្រើសរើសពលករបរទេសនិងការអនុញ្ញាតការងារ(និយោកជក↔ MOEL)
- ដើម្បីការពារឳកាសការងារ របស់ជនជាតិកូរ៉េ និយោជកអាចស្នើរការអនុញ្ញាតការងារ នៅមជ្ឈមណ្ឌលការងារនៅក្នុងករណីគេមិនអាចជួលពលករ កូរ៉េ បើទសបីបានព្យាយាមជួលពួកគេ(សំរាប់៣ទៅ៧ថ្ងៃ)ក៏ដោយ
- មជ្ឈមណ្ឌលការងារណែនាំពលករ បរទេសដែលមានលក្ខណះគ្រប់គ្រាន់នឹងលក្ខខ័ណ្ឌជ្រើសរើស(៣ដង)
- ការអនុញ្ញាតការងារគឺត្រូវបានបង្កើតនៅពេលនិយោជកជ្រើសរើស ពលករបរទេសក្នុងចំនោមបញ្ជីឈ្មោះ
៥. យល់ព្រមលើកិច្ចសន្យាការងារ(និយោជក↔ពលករបរទេស)
- និយោជកយល់ព្រមលើកិច្ចសន្យាបទដ្ឋានការងារជាមួយការជ្រើសរើស ពលករបរទេស(កិច្ចសន្យាការងារត្រូវបញ្ជាក់ឲ្យច្បាស់នឹងលក្ខខ័ណ្ឌការងារ ដូចជាប្រាក់បៀវត្ស ម៉ោងធ្វើការថ្ងៃឈប់សំរាក និងកន្លែងធ្វើការ)
៦. ចេញវិញ្ញាប័ណ្ណប័ត្រសំរាប់បញ្ជាក់ការចេញទិដ្ឋាការ(និយោជក↔ MOJ)
- និយោជកស្នើសំរាប់ការចេញវិញ្ញាប័ណ្ណប័ត្រសំរាប់បញ្ជាក់ ការចេញទិដ្ឋាការ(CCVI) និងMOJ ចេញ CCVI
៧.ការណែនាំនៃពលករបរទេស(និយោជក↔ប្រទេសបញ្ជូន)
- និយោជកបញ្ជូន CCVIsមកប្រទេសបញ្ជូន ហើយការបញ្ជូលពលករបរទេសនឹងធ្វើ សំរាប់ទិដ្ឋាការនៅស្ថានទូតកូរ៉េហើយពលករ នឹងចូលទៅប្រទេសកូរ៉េក្រោយពេលចេញទិដ្ឋាការឲ្យពួកគេ
- ពលករបរទេសត្រូវសំរេចឲ្យបាននូវការបណ្តុះបណ្តាលការងារ(២០ ម៉ោងអប្បបរមា)ក្រោយពេលចូលប្រទេសកូរ៉េ
៨.ការគ្រប់គ្រងការងាររបស់ពលករបរទេស(MOEL)និងការគ្រប់គ្រងការស្នាក់នៅរបស់ពលករបរទេស(MOJ)
- អនុវត្តន៍ការសង្កេតលើការងារនៅកន្លែងធ្វើការដែលពលករបរទេសធ្វើការ(MOEL)
- ផ្តល់សេវាកម្មដូចជាការពិគ្រោះពិភាក្សានិង ការអប់រំមិនគិតថ្លៃ(MOEL, HRD Korea និង NGOs)
- ការអនុញ្ញាតផ្លាស់ប្តូរកន្លែងការងារយោងតាមការពន្យាឬបិទអាជីវកម្ម ការពន្យាប្រាក់ខែនិងហេតុផលដទៃ
- អនុវត្តន៍ការគ្រប់គ្រងការស្នាក់នៅតាមរយៈការពង្រឹងការត្រួតពិនិត្យ ការគ្រប់គ្រងនិងការបង្កើតប្រព័ន្ធបណ្តាញរវាង MOJ និង MOEL