Home > មើលដំណើរការអន្តោប្រវេសន៍ > តើការគាំទ្រការគ្រប់គ្រងការស្នាក់នៅជាអ្

មើលដំណើរការអន្តោប្រវេសន៍

តើអ្វីជាការគាំទ្រការគ្រប់គ្រងការស្នាក់នៅ?

សេវាកម្មរដ្ឋបាលនិងប្រឹក្សារិះគន់គឺត្រូវបានផ្តល់ឲ្យសំរាប់និយោជកនិង ពលករបរទេសដើម្បីរៀបចំឲ្យទៅក្លាយជាបរិស្ថានសំរាប់ការរស់នៅនិងលក្ខខ័ណ្ឌថ្មីមួយ

ទិសដៅ

  • និយោជកនិងពលករបរទេសដែលមានជំលោះពលកម្ម ឬមាន ជំលោះទំនាក់ទំនងរវាងនិយោជកនិងនិយោជិក

អ្វីដែលគាំទ្រ

  • មជត្តការភាពលំបាកនិងជំលោះនៅកន្លែងធ្វើការ: ផ្តល់ឲ្យសេវាកម្មគាំទ្ររដ្ឋបាលដូចជាការសម្រុះសម្រួលនិងដោយមជត្តការ សំរាប់ភាពលំបាករវាងនិយោជកនិងពលករនៅកន្លែងធ្វើការ។
  • ការប្រឹក្សាសំរាប់ការលំបាកក្នុងការរស់នៅ ប្រទេសកូរ៉េនិងការប្រឹក្សាស្របច្បាប់ ផ្តល់ ឲ្យនូវសេវាកម្មប្រឹក្សាសំរាប់បញ្ហាគ្រួសារ ដោះស្រាយបញ្ហា ភាសា ការរំលោភបំពាន រាងកាយ អំពើហិង្សាសិទ្ធិមនុស្សនិងករណី ឧក្រិដ្ឋកម្ម/ស៊ីវិលកំឡុងពេលស្នាក់នៅប្រទេសកូរ៉េ។
  • សេវាកម្មគាំទ្ររដ្ឋបាល:ធ្វើរបាយការណ៍ ឬនិតិវិធីចុះឈ្មោះដោយអនុលោមតាម ច្បាប់ទាក់ទិននឹងប្រព័ន្ធអនុញ្ញាតមុខរបរ
  • គាំទ្រសំរាប់ការចាកចេញដំនើរៈផ្តល់ឲ្យសេវាកម្មគាំទ្រសំរាប់ពលករ ដែលការស្នាក់នៅហួសកំនត់ ការចាកចេញបណ្តោះអាសន្នដូចជាចាកចេញថ្ងៃ ឈប់សំរាក ចាកចេញមុនរយៈពេលអស់សុពលភាពសំរាប់ការស្នាក់នៅ
  • សេវាកម្មសំរាប់គ្រោះថា្នក់កន្លែងធ្វើការ/មហន្តរាយ ផ្តល់សេវាកម្មដូចជាការស៊ើប អង្កេតមូលហេតុ ការស៊ើបអង្កេតការពិតដោយ ចុះពិនិត្យ ពិភាក្សាជាមួយដៃគូរពាក់ព័ន្ធ ទាមទារការធានារ៉ាប់រង ការទូរទាត់តម្លៃដំនើរការបុណ្យសពនឹងការបូជា

របៀបដាក់ពាក្យ

  • ទូរស័ព្ទឬមកកាន់ការិយាល័យសាខានៃ HRD Korea (១៥៧៧-០០៧១)

ដំនើរការគ្រប់គ្រងការស្នាក់នៅ

  • ១.ដាក់ពាក្យសំរាប់សេវាកម្ម
  • ២.ពិគ្រោះពិភាក្សានិងស្រាវជ្រាវការពិត
  • ៣.ការផ្សះផ្សានិងមជត្តការ
  • ៤.របាយការណ៍ភ្នាក់ងារពាក់ព័ន្ធ
  • ៥.សេចក្តីសន្និដ្ឋាន

តម្លៃ: មិនមានបង់ប្រាក់