តើអ្វីជាការគាំទ្រការគ្រប់គ្រងការស្នាក់នៅ?
សេវាកម្មរដ្ឋបាលនិងប្រឹក្សារិះគន់គឺត្រូវបានផ្តល់ឲ្យសំរាប់និយោជកនិង ពលករបរទេសដើម្បីរៀបចំឲ្យទៅក្លាយជាបរិស្ថានសំរាប់ការរស់នៅនិងលក្ខខ័ណ្ឌថ្មីមួយ
ទិសដៅ
- និយោជកនិងពលករបរទេសដែលមានជំលោះពលកម្ម ឬមាន ជំលោះទំនាក់ទំនងរវាងនិយោជកនិងនិយោជិក
អ្វីដែលគាំទ្រ
- មជត្តការភាពលំបាកនិងជំលោះនៅកន្លែងធ្វើការ: ផ្តល់ឲ្យសេវាកម្មគាំទ្ររដ្ឋបាលដូចជាការសម្រុះសម្រួលនិងដោយមជត្តការ សំរាប់ភាពលំបាករវាងនិយោជកនិងពលករនៅកន្លែងធ្វើការ។
- ការប្រឹក្សាសំរាប់ការលំបាកក្នុងការរស់នៅ ប្រទេសកូរ៉េនិងការប្រឹក្សាស្របច្បាប់ ផ្តល់ ឲ្យនូវសេវាកម្មប្រឹក្សាសំរាប់បញ្ហាគ្រួសារ ដោះស្រាយបញ្ហា ភាសា ការរំលោភបំពាន រាងកាយ អំពើហិង្សាសិទ្ធិមនុស្សនិងករណី ឧក្រិដ្ឋកម្ម/ស៊ីវិលកំឡុងពេលស្នាក់នៅប្រទេសកូរ៉េ។
- សេវាកម្មគាំទ្ររដ្ឋបាល:ធ្វើរបាយការណ៍ ឬនិតិវិធីចុះឈ្មោះដោយអនុលោមតាម ច្បាប់ទាក់ទិននឹងប្រព័ន្ធអនុញ្ញាតមុខរបរ
- គាំទ្រសំរាប់ការចាកចេញដំនើរៈផ្តល់ឲ្យសេវាកម្មគាំទ្រសំរាប់ពលករ ដែលការស្នាក់នៅហួសកំនត់ ការចាកចេញបណ្តោះអាសន្នដូចជាចាកចេញថ្ងៃ ឈប់សំរាក ចាកចេញមុនរយៈពេលអស់សុពលភាពសំរាប់ការស្នាក់នៅ
- សេវាកម្មសំរាប់គ្រោះថា្នក់កន្លែងធ្វើការ/មហន្តរាយ ផ្តល់សេវាកម្មដូចជាការស៊ើប អង្កេតមូលហេតុ ការស៊ើបអង្កេតការពិតដោយ ចុះពិនិត្យ ពិភាក្សាជាមួយដៃគូរពាក់ព័ន្ធ ទាមទារការធានារ៉ាប់រង ការទូរទាត់តម្លៃដំនើរការបុណ្យសពនឹងការបូជា
របៀបដាក់ពាក្យ
- ទូរស័ព្ទឬមកកាន់ការិយាល័យសាខានៃ HRD Korea (១៥៧៧-០០៧១)
ដំនើរការគ្រប់គ្រងការស្នាក់នៅ
- ១.ដាក់ពាក្យសំរាប់សេវាកម្ម
- ២.ពិគ្រោះពិភាក្សានិងស្រាវជ្រាវការពិត
- ៣.ការផ្សះផ្សានិងមជត្តការ
- ៤.របាយការណ៍ភ្នាក់ងារពាក់ព័ន្ធ
- ៥.សេចក្តីសន្និដ្ឋាន
តម្លៃ: មិនមានបង់ប្រាក់